SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម វង្សី វិស្សុត ណែនាំឱ្យអាជ្ញាធរជាតិសំបូរព្រៃគុក ស្នើសុំកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ កសាងមូលដ្ឋានទាក់ទាញទេសចរណ៍


ឯកឧត្តម វង្សី វិស្សុត ណែនាំឱ្យអាជ្ញាធរជាតិសំបូរព្រៃគុក ស្នើសុំកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ កសាងមូលដ្ឋានទាក់ទាញទេសចរណ៍
A+ A-

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ណែនាំឱ្យរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិ សំបូរព្រៃគុក ស្នើសុំកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងមូលដ្ឋាននៃភាពទាក់ទាញទេសចរណ៍ ដោយផ្ដោតសំខាន់ជារួមលើផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និងអ៊ិនធឺណិត ដែលជាតម្រូវការចាំបាច់របស់ភ្ញៀវទេសចរណ៍ មិនថាភ្ញៀវជាតិ និងអន្តរជាតិ។

ក្នុងកិច្ចកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ណែនាំឱ្យអាជ្ញាធរជាតិ សំបូរព្រៃគុក រៀបចំចំមជ្ឈមណ្ឌលព័ត៌មាន សម្រាប់បង្ហាញវីដេអូអំពីប្រវត្តិសំខាន់ៗទាក់ទងនឹងប្រវត្តិសាស្ត្រចេនឡា និងប្រាសាទ ក៏ដូចជាតំបន់ជុំវិញ ជូនភ្ញៀវទេសចរមុននឹងចូលទស្សនាប្រាសាទ និងរៀបចំកន្លែងចំណត ក៏ដូចជាសេវាផ្សេងៗឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏ជំរុញឱ្យក្រុមការងារ ដែលត្រូវអនុវត្តគម្រោង រៀបចំនូវវិធានការគន្លឹះជាចង្កោមមុនក្រោយ និងផែនការសកម្មភាព ដើម្បីឱ្យទទួលបានលទ្ធផលជាក់ស្ដែង។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់នូវអនុសាសន៍ ជាទស្សនទានមួយចំនួន ដើម្បីកែសម្រួលឡើងវិញដោយផ្ដោតលើចំណុចស្នូលគឺ ប្រាសាទសំបូរព្រៃគុក និងផែនការរៀបចំតំបន់ជុំវិញប្រាសាទ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ក្នុងការរៀបចំគម្រោង អភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញប្រាសាទ សម្រាប់ជាតំបន់ទេសចរណ៍គំរូ ដោយផ្ដោតសំខាន់លើទេសចរណ៍ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ថែមទាំងត្រូវគិតគូរពីការវិនិយោគ រកប្រាក់ចំណូល ដើម្បីបែងចែកផល ដែលទទួលបានដល់ប្រជាពលរដ្ឋសហគមន៍ ក្នុងគោលដៅធានានូវបរិយាបន្ន និងចីរភាពនៃការអភិវឌ្ឍន៍។

ក្រុមការងារ រៀបចំគម្រោងអភិវឌ្ឍប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញប្រាសាទ មានគោលដៅចម្បងចំនួន៦ ដើម្បីជំរុញប្រាសាទសំបូរព្រៃគុក ជាតំបន់ទេសចរណ៍គំរូ ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ រួមមាន៖ទី១.ការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍អាទិភាពក្នុងប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ, ទី២.ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍។ ទី៣. ការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច, ទី៤.ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍, ទី៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ និងទី៦.ការរៀបចំជាយន្តការអនុវត្តដោយផ្អែកលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ នេះបើយោងតាមការចុះផ្សាយរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី