2025-06-27
គិត បុប្ផា
2025-06-27
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា បានផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការអនុវត្តដែលបានរួមចំណែកដល់ការធ្វើពិពិធកម្មទីផ្សារ ការបង្កើនលទ្ធភាពផលិត ការពង្រឹងជំនាញដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអរគុណដល់លោកស្រី Ms. Alissar CHAKER តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្មនាពេលកន្លងមក និងជូនពរលោកស្រីឱ្យជោគជ័យគ្រប់ភារកិច្ចការងារនាពេលអនាគត៕
នាំមកជូនដោយ