2025-06-25
គិត បុប្ផា
2025-06-25
គិត បុប្ផា
ភ្នំពេញ៖ «ថៃខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?»។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចោទសួរភាគីថៃដូច្នេះ ក្រោយរដ្ឋាភិបាល កងទ័ព និងក្រុមថៃប្រឆាំងថៃ ធ្វើសកម្មភាពបង្វែរសាច់រឿង បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោក ដែលបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះនៃរាជរដ្ឋាភិបាល បច្ចុប្បន្ន។
គិតត្រឹមសភាពការណ៍ នៅថ្ងៃទី២៥ ខែមិថុនានេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថា៖ «ថៃចេញមុខសម្ដែងដើរតួកំសត់ ឱ្យជនជាតិថៃ និងសហគមន៍អន្តរជាតិ ជឿថា ថៃបើកច្រកព្រំដែនអស់ហើយ នៅឡើយតែខ្មែរទេតើ ដែលបន្តបិទ ផ្ទុយពីជំហរថៃ។ ចំពោះសហគមន៍អន្តរជាតិ ជាទូទៅ ក៏ប្រហែលជាផ្ដើមជ្រេញដែរ ដ្បិតពួកគេក៏តាមមិនទាន់ក្បួនល្បិចបែបកូនក្មេងរបស់ថៃដែរ»។
បើតាម ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថៃបើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ ហើយទង្វើបែបនេះ កាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញ។ ឯកឧត្ដម ស សុខា បញ្ជាក់ថា បើថៃមានសុចរិតភាព និងបើកច្រកទាំងអស់ជាផ្លូវការដូចដើមទាំងស្រុងឡើងវិញ ដែលថៃបានបិទដោយឯកឯងនោះ ថៃត្រូវចេញលិខិតប្រកាសបើកជាចំហ ឬថ្លែងជាសាធារណៈដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹង។ «កុំបើកចំហរតែទ្វារដើម្បីបង្ហាញរូបភាព តែបិទមិនឱ្យមានការចេញចូលជាទូទៅនោះ នេះហៅថា បើកតែបិទ ក្នុងឧបាយកលពិសពុល»។ នេះជាប្រសាសន៍របស់ ឯកឧត្ដម ស សុខា។
សម្រាប់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ, ថៃមិនស្គាល់សង្គ្រាម តែខ្មែរឆ្អែតនឹងសង្គ្រាម, ថៃមានបាន ខ្មែរជួយអរ ហើយខ្មែរត្រូវការតែការគោរព និងសហប្រតិបត្តិការដោយស្មើភាពតាមយន្តការច្បាប់ កិច្ចព្រមព្រៀង និងយន្តការអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី