2025-06-24
គិត បុប្ផា
2025-06-24
គិត បុប្ផា
ភ្នំពេញ៖ ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹងច្រកទ្វារកំពង់ផែអន្តរជាតិ ដោយមានការទាក់ទងទៅនឹងការនាំនូវផលិតផលឥណ្ឌូនេស៊ីមកកាន់កម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាង ឥណ្ឌូនេស៊ី និងកម្ពុជា មានការកើនឡើងដល់ ១ពាន់លានដុល្លារ ដោយឥណ្ឌូនេស៊ី ជាដៃគូរពាណិជ្ជកម្មធំជាប់ចំណាត់ថ្នាក់លេខ១២ របស់កម្ពុជា។ ក្នុងជំនួបរវាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត Santo Darmosumarto ភាគីទាំងពីរ ក៏បានពិភាក្សាទាក់ទងនឹងទីផ្សារធំមួយក្នុងខេត្តព្រះសីហនុ គឺផលិតផលឥណ្ឌូនេស៊ី ដែលជាសេវាកម្មធ្វើឱ្យជនជាតិឥណ្ឌូនេស៊ីមានភាពងាយស្រួលក្នុងការរស់នៅ និងណែនាំផលិតផលឥណ្ឌូនេស៊ីមកកាន់ប្រជាជនកម្ពុជា ហើយក៏មានអ្នកវិនិយោគទុនជនជាតិឥណ្ឌូនេស៊ី មកវិនិយោគក្នុងវិស័យបដិសណ្ឋាកិច្ច ដែលធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនកាន់តែខ្លាំងផងដែរ។ ជនជាតិឥណ្ឌូនេស៊ី រស់នៅខេត្តព្រះសីហនុជាង ១សែននាក់ ខណៈប្រជាជនខេត្តនេះ មានចំនួន ៤៣ ០០០នាក់។
ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្ត ដែលមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងការដឹកជញ្ជូន ជាពិសេសកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកជាដើម ដែលសមស្របសម្រាប់ការវិនិយោគ។ ស្របតាមទិសដៅ នៃការអភិវឌ្ឍផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋាភិបាល ក៏បានកំណត់ផែនការវិនិយោគសាធារណៈ ជាប្រព័ន្ធតាមដំណាក់កាលច្បាស់លាស់រហូតដល់ឆ្នាំ២០៣៨ ដោយរដ្ឋបាលខេត្ត បានរៀបចំជា ៤តំបន់ធំៗ៖ ទី១.ឧស្សាហកម្ម និងដឹកជញ្ជូន, ២.ទីក្រុងសមាហរណកម្ម ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ, ៣.តំបន់កោះ រៀបចំជាតំបន់ទេសចរណ៍អន្តរជាតិ និងទី៤. រុញច្រានខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្មតភ្ជាប់ទៅនឹងបណ្តាខេត្តនានា នៅកម្ពុជា និងទៅកាន់ពិភពលោក។
ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានស្នើសុំគាំទ្រស្តីពីការពារពាជនជាតិឥណ្ឌូនេស៊ីនៅក្នុងខេត្តព្រះសីហនុ និងសុំជួយពន្លឿនការធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូនេស៊ីទៅកាន់ប្រទេសកំណើតវិញ។ ឯកឧត្តម អភិបាលខេត្តសីហនុ បានទទួលយកនូវការស្នើសុំ និងសុំកិច្ចសហការផ្នែកសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មឱ្យមានការកើនឡើង ព្រមទាំងស្នើឱ្យទូតឥណ្ឌូនេស៊ី ជួយបន្តផ្សព្វផ្សាយ និងអំពាវនាវអ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគនៅខេត្តព្រះសីហនុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី