SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យម្ចាស់អាជីវកម្មកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញក្នុងស្រុក


សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យម្ចាស់អាជីវកម្មកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញក្នុងស្រុក
ពាណិជ្ជកម្ម

2025-06-23

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងអស់កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញក្នុងស្រុក។ សម្តេចធិបតីលើកឡើងបែបនេះ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានជំរុញចលនាគាំទ្រ ផលិតផលក្នុងស្រុក និងសូមបន្តគាំទ្រផលិតក្នុងស្រុកបន្ថែមទៀត ពិសេសព្រមទាំងជំរុញកាផលិតនូវផលិតផលក្នុងស្រុកបន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចំពោះការបិទ និងបើកព្រំដែនកម្ពុជា-ថៃ គឺកម្ពុជានឹងបន្តបិទរហូត ដល់ពេលដែលភាគីថៃបើកព្រំដែនទាំងអស់ឡើងវិញ ដោយឯកតោភាគីជាមុនសិន ទើបកម្ពុជាបើកព្រំដែនតាមក្រោយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជានឹងរក្សាសិទ្ធិប្រើប្រាស់គ្រប់វិធានការដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក្នុងនោះកម្ពុជានឹងបង្ហាញតម្លាភាព និងស្របតាមគោលការណ៍របស់តុលាការ ICJ ជូនប្រជាពលរដ្ឋកម្ពុជា ហើយសូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី