SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការព្យាករ៖ ប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋខ្មែរម្នាក់ៗ នឹងកើនជាង២ពាន់ដុល្លារក្នុងឆ្នាំ២០២៤


ការព្យាករ៖ ប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋខ្មែរម្នាក់ៗ នឹងកើនជាង២ពាន់ដុល្លារក្នុងឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ប្រាក់ចំណូលមធ្យមរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ នឹងមានចំនួន ២ ០៧១ដុល្លារ កើនជាង ៨% បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមាន ១ ៩១៧ដុល្លារ។ បើតាមរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤នេះ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលជាហេតុធ្វើឱ្យប្រាក់ចំណូលជាមធ្យមពលរដ្ឋខ្មែរកើនឡើង។

សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% នេះ ត្រូវបានក្រសួងសេដ្ឋកិច្ចព្យាករថា នឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នាពេលបច្ចុប្បន្ន ស្ថិតនៅក្នុងរង្វង់ ១៤២ ៩៥៧ពាន់លានរៀល ស្មើនឹងប្រមាណ ៣៥ ១៦៨លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ៗរំពឹងកើនដល់ ២ ០៧១ដុល្លារ។

តាមការព្យាករណ៍ក្នុងរបាយការណ៍ដដែល កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានទ្រទ្រង់ដោយវិស័យចំនួន៣ រួមមាន៖ ទី១. វិស័យឧស្សាហកម្ម ត្រូវបានគេព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨,៥% ខណៈឆ្នាំ២០២៣ មានប្រមាណ ៥% ដោយសារការរំពឹងទុក នៃការងើបឡើងវិញ នៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ទី២. វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការក្នុងអត្រាកំណើន ៦,៩% ដែលឆ្នាំ២០២៣ មានកំណើនរង្វង់៨,១% ។ ការរំពឹងបែបនេះ ព្រោះការបន្តងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលនាំឱ្យមានផលវិជ្ជមានដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀតដូចជា អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូនជាដើម។

ទី៣. វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% នៅឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី