2025-06-21
ទូច សូរិយា
2025-06-21
ទូច សូរិយា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា កម្ពុជា គួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំង រហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ដែលជំនួសដោយប្រើប្រាស់ផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា៖ «ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត ដែលប្រជាជនកម្ពុជា គួរសម្លឹងមើលឱ្យឆ្ងាយលើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០។ សម្តេចតេជោ បានបញ្ជាក់បន្តថា កម្ពុជា មិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ ដែលបក្សប្រឆាំងថៃមួយបានជូនយោបល់ទៅរាជរដ្ឋាភិបាលថៃឱ្យឈប់លក់ប្រេងឱ្យកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាចុះចាញ់នោះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «កម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អ៊ីនធើណែត អគ្គិសនី និងពលករ។ ចំពោះ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំង និងគំរាមកម្ពុជា តែពេលដែលកម្ពុជា ប្រកាសទទួលយកពលករពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី