2025-06-21
ឃី ភារៈ
2025-06-21
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា បានកំណត់អាទិភាពដើម្បីអភិវឌ្ឍធនធានមនុស្សលើផ្នែកបញ្ញាសិប្បនិម្មិត (AI) តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងការអប់រំជំនាញបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព។ នេះតាមការលើកឡើងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍អភិវឌ្ឍន៍មនុស្ស ឆ្នាំ២០២៥។
ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ ក្រោមប្រធានបទ មាគ៌ាដែលត្រូវជ្រើសរើស៖ប្រជាជននិងលទ្ធភាពដែលអាចកើតឡើងក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដែលមានការចូលរួមពីលោកស្រី Ms. Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត លើឡើងបន្តថា កិច្ចការពារទិន្នន័យ ក្នុងការបង្កើតបទប្បញ្ញត្តិដែលអាចបត់បែនបានដោយផ្អែកលើហានិភ័យ នឹងជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈ ក្នុងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ការពង្រឹងសុវត្ថិភាពអ៊ីនធឺណិតនិងភាពធន់។
គួរបញ្ជាក់ថា របាយការណ៍អភិវឌ្ឍន៍មនុស្ស ឆ្នាំ២០២៥ នេះ បានផ្តោតលើទិដ្ឋភាពចំនួន ៣សំខាន់ៗរួមមាន៖ ការជំរុញកិច្ចសហប្រតិបត្តិការរវាងមនុស្សនិងបញ្ញាសិប្បនិម្មិតប្រសើរជាងការការប្រកួតប្រជែង ការបញ្ចូលភ្នាក់ងារមនុស្សក្នុងដំណើរវិវត្តនៃបញ្ញាសិប្បនិម្មិតពីការអភិវឌ្ឍរហូតដល់ការអនុវត្ត និងការធ្វើទំនើបកម្មក្នុងវិស័យអប់រំ និងប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងសតវត្សទី២១។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី