SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-កាតា ឯកភាពពន្លឿនបញ្ចប់កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា


កម្ពុជា-កាតា ឯកភាពពន្លឿនបញ្ចប់កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា និងរដ្ឋកាតា បានឯកភាពគ្នាពន្លឿនបញ្ចប់កិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង ស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ ការឯកភាពនេះធ្វើឡើងរវាងលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និងលោក Abdulla Ahmed Al-Sulaiti ប្រធានផ្នែកសន្ធិសញ្ញាពន្ធនិងការចរចា នៃនាយកដ្ឋានសន្ធិសញ្ញាពន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋកាតា។

ក្នុងកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង DTA ជុំទី១ ជាមួយរដ្ឋកាតា នេះ លោក Abdulla Ahmed Al-Sulaiti បានបញ្ជាក់ថា កិច្ចព្រមព្រៀង DTA គឺមានសារសំខាន់ណាស់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការពន្ធដារទ្វេភាគីរវាងកម្ពុជា និងកាតា។ ជាមួយគ្នានេះ លោក Abdulla Ahmed Al-Sulaiti បានបន្តថា៖ «លោកមានបំណងចង់ឱ្យការចរចានេះ អាចបញ្ចប់ទៅឱ្យបានឆាប់ តាមតែអាចធ្វើបានផងដែរ»។

កិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃទី២១-២៤ ខែតុលា ឆ្នាំ២០២៤នេះ លោកបណ្ឌិត សេង ជាសិទ្ធ បានលើកឡើងថា កម្ពុជា ក៏បានឯកភាពជាមួយភាគីកាតា ដើម្បីព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA នេះ ឱ្យបានឆាប់ផងដែរ។ លោកបណ្ឌិត សេង ជាសិទ្ធ ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង DTA ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ជាពិសេសអត្ថប្រយោជន៍ដែលសហគ្រាសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក រវាងកម្ពុជា និងកាតា អាចទទួលបានពីកិច្ចព្រមព្រៀងនេះផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី