2025-06-20
ទូច សូរិយា
2025-06-20
ទូច សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលនៅប្រទេសថៃ ប្រុងប្រយ័ត្នចាញ់បោកចំពោះក្រុមជ្រុលនិយមថៃ ដែលបានឆ្លៀតឱកាសប្រើវិធីបែបស្មោគគ្រោគ បង្កើតគណនី Facebook ក្លែងបន្លំដាក់ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ជាភាសាថៃ ជាមួយរូបរបស់សម្តេច និងបានផ្ញើសារចេញជាភាសាថៃ។
តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សារជាភាសាថៃ ដែលក្រុមជ្រុលនិយមថៃបានប្រើ គឺ «សួស្តីបាទ ខ្ញុំ ហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំង នឹងថៃ សូមជួយបាញ់លុយឱ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ»។
ចំពោះ ផេក Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន មានតែមួយគត់គឺ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) និងមានសញ្ញាធីក verify ពីក្រុមហ៊ុន meta៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី