2025-06-14
ឃី ភារៈ
2025-06-14
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យម្ចាស់ក្រុមហ៊ុន វិនិយោគិនកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ស្របពេលដែលកម្ពុជា មានច្បាប់អនុគ្រោះលើការវិនិយោគ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើឡើងដូច្នេះក្នុងជំនួបជាមួយ ឯកឧត្តម គីម យ៉ុងរុក អភិបាលខេត្ត Jeollannam-do នៃប្រទេសកូរ៉េ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបដដែលនោះ ឯកឧត្តម ឃួង ស្រេង បានអរគុណដល់កូរ៉េ ដែលបានទទួលយកពលករកម្ពុជា ទៅធ្វើការជាង ៤,៦ម៉ឺននាក់។ ឯកឧត្តមឃួង ស្រេង គូសបញ្ជាក់ថា ឯកឧត្តម បានស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងខេត្ត Jeollanam do ផ្តោតលើទីក្រុងចំនួន ៣ របស់កូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុង នៃប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលកំពុងមានការអភិវឌ្ឍន៏លើគ្រប់វិស័យផងដែរ។
ឯកឧត្តម គីម យ៉ុងរុក បានកោតសរសើរអំពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលកំពុងមានការអភិវឌ្ឍ លើគ្រប់វិស័យ ដោយទទួលបានការកោតសរសើរ និងអបអរសាទរពីកំរិតជាតិ និងអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមការចុះផ្សារបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី