2025-05-01
គិត បុប្ផា
2025-05-01
គិត បុប្ផា
ភ្នំពេញ៖ អង្គការ ប៉េ អេស អឹ (PSE) ជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៣០០នាក់ បោះជំរុំរដូវក្តៅ នាថ្ងៃទី១ ដល់ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបង្កើតបទពិសោធន៍ដ៏រីករាយ ដែលមានន័យសម្រាប់កុមារ ត្រូវការជំនួយ។ នេះបើតាមការចុះផ្សាយរបស់អង្គការ PSE កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
សាធារណជន ដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានថវិកាឧបត្ថម្ភ, អាហារពេលព្រឹក និងថ្ងៃត្រង់ ជាប្រចាំថ្ងៃ, លិខិតសរសើរពីអង្គការ, ការផ្លាស់ប្តូរបទពិសោធការងារ និងវប្បធម៌ និងការបណ្តុះបណ្តាលក្នុងការរៀបចំកម្មវិធី និងការអនុវត្តសកម្មភាពកម្សាន្ត-អប់រំ។ ចំពោះតម្រូវការ និងលក្ខខណ្ឌវិញ សាធារណជន ត្រូវជាជនជាតិខ្មែរ, អាយុចាប់ពី ១៨ឆ្នាំឡើង, អាចនិយាយភាសាអង់គ្លេសបាន និងមានពេលវេលាគ្រប់គ្រាន់នៅចុងសប្តាហ៍ក្នុងខែសីហា សម្រាប់ការបណ្តុះណ្តាលរយៈពេលកន្លះថ្ងៃ។
សាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីខាងលើនេះ អាចដាក់ពាក្យចូលរួម ត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តាមរយៈតំណភ្ជាប់ https://docs.google.com/.../1FAIpQLSdRcM78DWOslm.../viewform៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី