SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង ២០ម៉ឺនទូរ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥


បរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង ២០ម៉ឺនទូរ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥
ពាណិជ្ជកម្ម

2025-06-13

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៥ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ២០៦ ០៥៥ទូ (TEUs) មានការកើនឡើងចំនួន ២៨,៧៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនកុងតឺន័រ ១៦០ ០៣៨ ទូ។ នេះបើតាមការចុះផ្សាយរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែនេះ បរិមាណនាវា ដែលបានដឹកអ្នកដំណើរចូលចតចំណតផែ មានចំនួន ១៨៤គ្រឿង កើនឡើង ៣,៩៥% ដែលក្នុងនោះ មានអ្នកដំណើរដែលបានឆ្លងកាត់ចំនួន ១៩ ៦៩៥នាក់ កើនឡើង ៩,៨១% ធៀបនឹងរយៈពេល៥ខែក្នុងឆ្នាំ២០២៤។

ចំពោះ បរិមាណទំនិញ-ប្រេងឥន្ធនៈ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញវិញ មានចំនួន ២ ១៧៤ ៨៦៤តោន កើនឡើងបាន ២១,៣៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានចំនួន ១ ៧៩២ ៥៤៧តោន។ គួរបញ្ជាក់ថា លទ្ធផលការងារអាជីវកម្ម សេវាកម្ម ដែលកំពង់ផែស្វយ័តភ្នំពេញអនុវត្តក្នុងរយៈពេល ៥ខែ គឺពុំទាន់ធ្វើសវនកម្មទេ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី