2025-06-11
គិត បុប្ផា
2025-06-11
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរៀបចំ និងអនុវត្តឥណទានកាបូនពីព្រៃឈើ ដាំស្តារព្រៃឈើ និងគ្រប់គ្រងបង្ការបញ្ហាភ្លើងឆេះព្រៃ ដើម្បីថែរក្សាព្រៃឱ្យបានល្អ និងមាននិរន្តរភាពយូរអង្វែង។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកបណ្ឌិត Park Chongho នាយកប្រតិបត្តិនៃអង្គការ AFoCO ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម លើកឡើងពីកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ទាំងគម្រោងបានបញ្ចប់នាពេលកន្លងមក និងគម្រោងស្ថិតក្នុងការអនុវត្តន៍ នាពេលបច្ចុប្បន្ន។ ឯកឧត្តម កែវ អូម៉ាលីស្ស លើកទឹកចិត្តឱ្យសាធារណជន គាំទ្រចំពោះគម្រោងថ្មីៗបន្ថែមទៀតរបស់អង្គការ AFoCO ដែលផ្តោតទៅលើអនុវិស័យព្រៃឈើក្នុងប្រទេសកម្ពុជា។
កិច្ចពិភាក្សាខាងលើនេះ បានពិភាក្សាលើប្រធានបទចំនួន៤ រួមមាន៖ ១.គម្រោងរេដបូក (REDD+) សំដៅចូលរួមការពារ និងអភិរក្សព្រៃឈើ, ២. គម្រោងការទាញយកឥណទានកាបូនពីការធ្វើកសិ-រុក្ខកម្ម,៣.គម្រោងការដាំស្តារព្រៃឈើ និង៤. គម្រោងផ្តល់ជំនួយគាំទ្រផ្សេងៗសម្រាប់ជួយលើការស្រាវជ្រាវក្នុងអនុវិស័យព្រៃឈើ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី