2025-06-11
ឃី ភារៈ
2025-06-11
ឃី ភារៈ
ភ្នំពេញ៖ គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុប នៃទីផ្សារមូលបត្រកម្មសិទ្ធិ មានចំនួនប្រមាណ ២,៧៨ប៊ីលានដុល្លារ និងទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៦ ៤៩៥ ៨៧៤ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៤៥,៧៩% និងទីផ្សារកំណើនមានចំនួនប្រហែល ៥៤,២១% នៃទំហំជួញដូរសរុប។ ចំពោះ ទីផ្សារមូលបត្របំណុល ពុំមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយទេ។ នេះបើយោងតាមព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥។
បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ទំហំជួញដូរផ្សារមូលបត្រកម្មមានសរុបប្រមាណ ២,៩៧លានភាគហ៊ុនបានថយចុះ ៣០,៦៧% និងតម្លៃប្រមាណ ៤,៣២លានដុល្លារ បានថយចុះ ២៩,១២%។ ជាមួយគ្នានេះ ទីផ្សារកំណើនទំហំមូលធនូបនីយកម្មទីផ្សារ មានចំនួនប្រមាណ ២៤,០១លានដុល្លារ ថយចុះ ៥,១៤%។ រីឯទំហំជួញដូរសរុបមានចំនួន ៣,៥២លានភាគហ៊ុន បានកើនឡើង ១ ៥០៨,៨៩% និងតម្លៃជួញដូរសរុបមានចំនួនប្រមាណ ១,៨០លានដុល្លារ បានកើនឡើង ១ ៤០៤,៣២% ។
នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា (CSX) មានផលិតផលចំនួនពីរប្រភេទ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។ ទីផ្សារមូលបត្រកម្មសិទ្ធិ មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្របំណុល មានក្រុមហ៊ុនចំនួន ១៣ បានបោះផ្សាយលក់មូលបត្របំណុល ក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន ១៣ ហើយមានមូលបត្របំណុលចំនួន ៧បានដល់ឥណប្រតិទាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី