2024-04-27
ទូច សូរិយា
2024-04-27
ទូច សូរិយា
ភ្នំពេញ៖ បំណែកសាច់មាន់, សាច់ក្រួចបង្កក, គ្រឿងក្នុងជ្រូក និងសាច់ប្រហិតចម្រុះ ទាំងអស់ចំនួន៣ករណី សរុបជិត១០តោន ដែលនាំចូលដោយគ្មានឯកសារ, វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ ត្រូវបានមន្ត្រីជំនាញ ចុះបង្ក្រាបបាននិងដុតកម្ទេចចោល កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី២៦ មេសា។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា បំណែកសាច់និងសាច់ប្រហិត ដែលដុតកម្ទេចចោលជិត ១០តោននេះ គឺនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដា ដែលនាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ទំនិញខុសច្បាប់ទាំងនោះមាន ៣ ករណី ៖ ករណីទី១. បំណែកសាច់មាន់និងសាច់ក្រួចបង្កកចំនួន ៣៣២គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំឌិន នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ នៅភូមិសាស្ត្រស្រុកគិរីវង់ ខេត្តតាកែវ។
ចំពោះ ករណីទី២. គ្រឿងក្នុងជ្រូកចំនួន១ ០២៥ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង។ ករណីចុងក្រោយ គឺសាច់ប្រហិតចម្រុះចំនួន ៨ ៦២០គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី