2025-06-09
ទូច សូរិយា
2025-06-09
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ស្នើសុំឱ្យសមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon បន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យទេសចរណ៍។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបនៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េនេះ ឯកឧត្តម ហួត ហាក់ និងលោក Yonn Ho Doh អគ្គលេខាធិការរងសមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon ក៏ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ ប្រតិភូរបស់សមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon បានគោរពបញ្ជាក់ថា ភាគីកូរ៉េរីករាយ និងបានត្រៀមខ្លួនសហការជាមួយក្រសួងទេសចរណ៍ នៅពេលមានសំណូមពរសហប្រតិបត្តិការណាមួយ។ ឯកឧត្តម ហួត ហាក់ ក៏បានអរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយគំាទ្រជាប្រចាំលើគ្រប់វិស័យរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េដល់ប្រទេសកម្ពុជារហូតមក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី