2025-06-07
ឃី ភារៈ
2025-06-07
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា មានសន្និធិបំណុលក្នុងក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋសរុបចំនួន ២,៨៦ប៊ីលានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ និងការចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មីជាមួយឥណាយិកសរុបចំនួន ៥៣,៣៧លានដុល្លារ ថយចុះប្រមាណ៥៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។
សម្រាប់ការដកសាច់ប្រាក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ឥណាយិក បានដកយកទៅប្រើប្រាស់ជាក់ស្តែងសរុបមានចំនួន ៦៤,៩២លានដុល្លារ ដែលចំនួននេះមានការថយចុះប្រមាណ៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះការប្រមូលសេវាបំណុលវិញ រាជរដ្ឋាភិបាល ទទួលបានចំនួន ៥០,១៩លានដុល្លារ ដោយក្នុងនោះប្រាក់ដើមមានចំនួន ៣៤,៩៣លានដុល្លារ និងការប្រាក់និងកម្រៃផ្សេងៗ ១៥,២៦លានដុល្លារ ពីឥណាយិកក្នុងវិស័យសាធារណៈ និងក្នុងវិស័យឯកជន ដែលមានកំណើនប្រមាណ ២៤%៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី