2025-06-07
គន ម៉េងហុង
2025-06-07
គន ម៉េងហុង
ភ្នំពេញ៖ ក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) បង្ហាញពីចំណាប់អារម្មណ៍ស្វែរកកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនរុស្សីមកកាន់កម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Sergey Dvoryanov ប្រធានក្លឹបការទូតអន្តរជាតិ AMICABILITY។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក Sergey Dvoryanov បានលើកឡើងពីបំណងរៀបចំព្រឹត្តិការណ៍មួយ ក្នុងគោលបំណងតាំងពិព័រណ៍ផលិតផលខ្មែរ ការលើកកម្ពស់មរតកវប្បធម៌ អរិយធម៌កម្ពុជា និងការផ្សព្វផ្សាយពីវិស័យសុខាភិបាលរុស្ស៊ីផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ពេជ្រឃុន បញ្ញា បានលើកឡើងពីការប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិស័យសក្តានុពលផ្សេងៗទៀត និងបង្ហាញសេចក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនរុស្សី ដែលចង់ស្វែងរកកិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរបន្ថែមទៀតលើឆាកអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី