SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងធនាគារពិភពលោក នឹងបង្កើតយន្តការសម្របសម្រួល ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មនៅកម្ពុជា


កម្ពុជា និងធនាគារពិភពលោក នឹងបង្កើតយន្តការសម្របសម្រួល ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មនៅកម្ពុជា
ពាណិជ្ជកម្ម

2025-06-06

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ពិសេសជាមួយធនាគារពិភពលោកប្រចាំកម្ពុជា នឹងបង្កើតយន្តការសម្របសម្រួល ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មនៅកម្ពុជា និងអនុវត្តគម្រោង/កម្មវិធីនានា ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសាងសមត្ថភាពពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងជំនួបជាមួយលោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ទទួលបន្ទុកផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៃធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីគោលបំណងសំខាន់ក្នុងការរៀបចំបង្កើតយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា។

លើសពីនេះ ឯកឧត្តម អ៊ុំ កុសល បានស្នើសុំឱ្យមានការចូលរួមសហការពីធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងដំណើរការអនុវត្តយន្តការសម្របសម្រួលរវាងដៃគូអភិវឌ្ឍន៍ ជាមួយក្រសួងពាណិជ្ជកម្មនេះឱ្យបានជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី