SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គណៈមេធាវី និងក្រសួងរៀបចំដែនដី ចុះ MoU ចូលរួមពិគ្រោះ និងផ្តល់យោបល់លើបទប្បញ្ញត្តិពាក់ព័ន្ធវិស័យដីធ្លី


គណៈមេធាវី និងក្រសួងរៀបចំដែនដី ចុះ MoU ចូលរួមពិគ្រោះ និងផ្តល់យោបល់លើបទប្បញ្ញត្តិពាក់ព័ន្ធវិស័យដីធ្លី
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រធានគណៈមេធាវី និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីឱ្យមានវត្តមានមេធាវី ចូលរួមពិគ្រោះ និងផ្តល់យោបល់លើបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យដីធ្លី ក៏ដូចជាការបង្កើននូវកម្រិត នៃកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកក្នុងការអភិវឌ្ឍនីតិរដ្ឋ។

តាមរយៈ MoU ដែលធ្វើឡើងរវាង លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នេះ ស្ថាប័នទាំងពីរ នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ ដូចជាការបញ្ចូលសមាសភាពមេធាវីក្នុងដំណើរការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុង វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរៀបចំការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលរួមគ្នាសម្រាប់មន្ត្រី និងមេធាវី ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងវិស័យជាសមត្ថកិច្ចរបស់ក្រសួង។

មេធាវី ក៏ចូលរួមក្នុងការពិគ្រោះយោបល់លើបញ្ហាប្រឈម និងការផ្តួចផ្តើមធ្វើការកែលម្អ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀតផងដែរ។ អនុស្សារណៈនៃការយោគយល់នេះ គឺឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៩ចំណុច ក្រោមចក្ខុវិស័យរួម គឺ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី» របស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការចុះផ្សាយគណៈមេធាវី កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី