SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-អាល្លឺម៉ង់ ឯកភាពពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធី TVET នៅកម្ពុជា


កម្ពុជា-អាល្លឺម៉ង់ ឯកភាពពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធី TVET នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ បានឯកភាពគ្នាពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទាក់ទងនឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ដើម្បីឆ្លើយតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាដោយអនុវត្តកម្មវិធីសិក្សាផ្តោតលើឧស្សាហកម្ម។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយ គណៈប្រតិភូធុរកិច្ចនៃប្រទេសអាល្លឺម៉ង់ ដែលដឹកនាំដោយ លោកស្រីបណ្ឌិត Martina Habibes អ្នកជំនាញផ្នែកគំនិតផ្តួចផ្តើម VB4-នាំចេញថាមពល លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជា ចង់ឃើញកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈប្រតិភូធុរកិច្ច នៃប្រទេសអាល្លឺម៉ង់កាន់តែមានភាពជឿនលឿនទៅមុខ ដើម្បីឈានដល់បង្កើតឱ្យមានកិច្ចព្រមព្រៀងណាមួយរួមគ្នាឱ្យបានឆាប់ៗ។

លោកជំទាវរដ្ឋលេខាធិការ បន្តថា កម្មវិធី TVET បើកចំហកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ជាពិសេសដៃគូដែលមកពីសហគមអ៊ឺរ៉ុប។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិត Martina Habibes បានគូរបញ្ជាក់ថា គណៈប្រតិភូធុរកិច្ច នៃប្រទេសអាល្លឺម៉ង់ បានឯកភាព និងបង្ហាញជំហរក្នុងការគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ។ ហើយលោកស្រីបណ្ឌិត បានបញ្ជាក់បន្ថែមថាគណៈប្រតិភូអាល្លឺម៉ង់ មានបំណងចង់ពិភាក្សាលម្អិតបន្ថែមទៀតជុំវិញកិច្ចសហប្រតិបត្តិការនេះនាពេលក្រោយទៀត៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_386_21.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599