2025-01-11
គិត បុប្ផា
2025-01-11
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ ជ្រើសរើសដៃគូផ្ដល់សេវាកម្មរៀបចំ «កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)» ដែលមានបំណងកសាងសមត្ថភាពរបស់ SMEs ក្នុងការអភិវឌ្ឍទីផ្សារនាំចេញ និងលើកកម្ពស់ការប្រកួតប្រជែងក្នុងទីផ្សារនាំចេញ ដែលមានស្រាប់ ឬទីផ្សារថ្មី។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
សហគ្រិនខ្មែរ បញ្ជាក់ថា ដៃគូ ដែលចង់ផ្ដល់សេវាកម្មរៀបចំកម្មវិធីខាងលើ ត្រូវចែករំលែកចំណាប់អារម្មណ៍ ដោយការបំពេញទម្រង់ដោយស្កែន QR កូដ ឬតំណដែលបានផ្តល់, សង្ខេបគម្រោងលម្អិតនៅពេលក្រោយបន្ទាប់ពីកាលបរិច្ឆេទបិទ, ត្រូវដាក់សំណើ និងផែនការថវិកាក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីការសង្ខេបគម្រោង។ គណៈកម្មាធិការ នឹងពិនិត្យសំណើ ដែលបានដាក់ស្នើ ដោយក្នុងនោះអ្នកអនុវត្ត ឬដៃគូ ដែលបានជ្រើសរើសនឹងត្រូវបានជូនដំណឹងជាផ្លូវការ បន្ទាប់ពីការវាយតម្លៃពីក្រុមការងាររបស់គណៈកម្មាធិការ។
ចំពោះឯកសារ ដែលត្រូវការដើម្បីដាក់ពាក្យក្នុងកម្មវិធីខាងលើ គឺ៖ កំណត់ចំណាំ និងសំណើដែលរួមមានផែនការសកម្មភាពសង្ខេប និងទម្រង់សមាជិកក្រុម, ផែនការថវិកាសម្រាប់រៀបចំកម្មវិធី និងគំរូនៃគម្រោងពីមុន និងលទ្ធផលរំពឹងទុកដែលបានគ្រោងទុក ដូចជាកម្រិតប្រាក់ចំណូល ចំនួនផលិតផល បរិមាណផលិតកម្ម និងកម្រិតប្រសិទ្ធភាពជាដើម។ អ្នកដេញថ្លៃ ដែលមានចំណាប់អារម្មណ៍ អាចបំពេញទម្រង់បែបបទដោយស្កេន QR កូដ ឬតាមរយៈតំណភ្ជាប់ https://forms.gle/r8gFatSvEhkRUmNU6 ត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ល្ងាច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី