2025-06-02
ឃី ភារៈ
2025-06-02
ឃី ភារៈ
ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២៨,៥០ លានដុល្លារ ត្រូវនឹងប្រមាណ ១១៤ប៊ីលានរៀល ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុប ១៧៥,០៧លានដុល្លារ ក្នុងនោះរួមមាន ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៥៣% និងក្របខ័ណ្ឌ ពហុភាគីមានប្រមាណ ៤៧%។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨៦% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត ដែលមិនមែនហេដ្ឋារចនាសម្ព័ន្ធ ១៤% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ មានការកើនឡើងប្រមាណ ២២%។
ចំពោះ ការទូទាត់សេវាបំណុលក្នុងរយៈពេលដ៏ដែលនេះ រាជរដ្ឋាភិបាល បានទូទាត់សេវាបំណុលសរុបមានចំនួន ២៣៧,៨៤ លានដុល្លារ រួមមាន ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ ២១០,១៨លានដុល្លារ ដែលមានប្រាក់ដើម ១៦៨,៥៤លានដុល្លារ និងការប្រាក់និងកម្រៃផ្សេងៗ ៤១,៦៤លានដុល្លារ និងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ២៧,៦៦លានដុល្លារ មានប្រាក់ដើម ២៥,៨២លានដុល្លារ និងការប្រាក់ ១,៨៤ លានដុល្លារ។ ដោយឡែក បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ការទូទាត់សេវាបំណុលសរុបនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ ៣១%៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី