SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ រៀបចំកម្មវិធី «ប្រកួតប្រជែងកាត់ដេរ» ផ្តល់ឱកាសឱ្យសហគ្រិន និងលើកកម្ពស់វិស័យកាត់ដេរ


សហគ្រិនខ្មែរ រៀបចំកម្មវិធី «ប្រកួតប្រជែងកាត់ដេរ» ផ្តល់ឱកាសឱ្យសហគ្រិន និងលើកកម្ពស់វិស័យកាត់ដេរ
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ រៀបចំកម្មវិធី «ការប្រកួតប្រជែងកាត់ដេរ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់» រដូវកាលទី៣ ដើម្បីផ្តល់ឱកាសដល់សហគ្រិន បង្ហាញស្នាដៃរចនា លើកកម្ពស់វិស័យកាត់ដេរ និងវាយនភ័ណ្ឌនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពល និងប្រកួតប្រជែង។

ចំពោះស្នាដៃ ដែលទទួលបានជ័យលាភី នឹងមានឱកាសក្នុងការច្នៃបន្ត និងផលិតសម្រាប់គោលដៅពាណិជ្ជកម្ម ជួយជំរុញដល់សេដ្ឋកិច្ច និងវិស័យសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌក្នុងស្រុក។ សហគ្រិនខ្មែរ បញ្ជាក់ថា គោលបំណងនៃកម្មវិធីនេះ ក៏ផ្សព្វផ្សាយសហគ្រិន និងធុរកិច្ចផ្នែកច្នៃម៉ូដក្នុងស្រុក, ពង្រឹង និងជំរុញឱ្យមានការប្រកួតប្រជែងក្នុងវិស័យសម្លៀកបំពាក់ និងវាយនភណ្ឌ, ពង្រឹងបណ្ដាញអាជីវកម្មផ្នែកច្នៃម៉ូដ រវាងសហគ្រិន អ្នកវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុ និងបង្កើនភាពងាយស្រួល ដើម្បីធុរកិច្ចថ្មីៗ និងអាជីវកម្មធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃម៉ូដសម្លៀកបំពាក់ អាចចូលរួមក្នុងទីផ្សារជាតិ និងអន្តរជាតិ។

ការប្រកួតប្រជែងនេះដែរ គឺបើកឱកាសសម្រាប់អ្នកដែលមានបទពិសោធក្នុងផ្នែករចនាម៉ូដសម្លៀកបំពាក់។ បេក្ខជន ត្រូវបានលើកទឹកចិត្ត ឱ្យមានការស្រមើស្រមៃប្រកបដោយភាពច្នៃប្រឌិត ស្របតាមប្រធានបទ និងគំនិត និងការបង្កើតទាំងអស់ ដែលដាក់បញ្ចូលក្នុងការប្រកួត ត្រូវតែជាកម្មសិទ្ធិដើមរបស់បេក្ខជន។ ចំពោះបេក្ខជន ដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះដោយចូលទៅកាន់តំណភ្ជាប់ https://forms.gle/RoQQ4PUbzqaZggsb8 ត្រឹមថ្ងៃទី២៣ កក្កដា ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី