SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

SDF គ្រោងប្រើប្រាស់បច្ចេកវិទ្យា XR និងជំនាញថ្មីៗពីបរទេស ក្នុងកម្មវិធីបង្កើនជំនាញ ដើម្បីបំពេញតម្រូវការដល់សហគ្រាស


SDF គ្រោងប្រើប្រាស់បច្ចេកវិទ្យា XR និងជំនាញថ្មីៗពីបរទេស ក្នុងកម្មវិធីបង្កើនជំនាញ ដើម្បីបំពេញតម្រូវការដល់សហគ្រាស
A+ A-

ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍ជំនាញ (SDF) នឹងប្រើប្រាស់បច្ចេកវិទ្យា XR (VR/AR/MR) និងជំនាញថ្មីៗពីបរទេស មកដាក់ឱ្យប្រើប្រាស់ក្នុងកម្មវិធីបង្កើនជំនាញរបស់ SDF ដើម្បីបំពេញតម្រូវការរបស់សហគ្រាស និងការកសាងមូលធនមនុស្ស សម្រាប់ឧស្សាហកម្ម ៤.០។ នេះបើតាមការចុះផ្សាយរបស់ SDF នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដែលមាន SDF ជាមួយលោក Brad Ker នាយកកម្មវិធីឌីជីថល និងជាអ្នកគ្រប់គ្រងទូទៅនៃ LabTech Academy និងជាសមាជិកក្រុមប្រឹក្សា Worlddidac Association និងលោកស្រី Christine Bear ស្ថាបនិក និងនាយិកាគ្រប់គ្រង នៃក្រុមហ៊ុន CAITO ភាគីទាំង៣ បានឯកភាពសហការរួមគ្នាចំនួន ២ចំណុច។ ទី១. Labtech Academy នឹងបញ្ចូលវគ្គបណ្តុះបណ្តាលបង្កើនជំនាញលើបច្ចេកវិទ្យាថ្មី ដែលកំពុងមានតម្រូវការនៅកម្ពុជា និងក្នុងតំបន់ ចូលទៅក្នុងកម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program) របស់ SDF សម្រាប់ការបណ្តុះបណ្តាលដោយផ្ទាល់ (Physical Training) ព្រមទាំងមេរៀន និងការអនុវត្តតាមប្រព័ន្ធឌីជីថលទៅក្នុងថ្នាលសិក្សាឌីជីថល (Digital Learning Platform) របស់ SDF។

ទី២. CAITO នឹងសិក្សា និងវិភាគទិន្នន័យដល់ SDF ដើម្បីរៀបចំការវិភាគដោយប្រើប្រាស់បច្ចេកវិទ្យា CAITO.AI ដែលខ្លួនធ្លាប់បានរៀបចំនៅប្រទេសហ្វីលីពីន។ ក្នុងជំនួប ដែលមានការចូលរួមពី លោក ហុង ណូរ៉ា នាយកក្រុមហ៊ុន NRSP Private Limited ភាគីទាំងអស់ក្នុងកិច្ចប្រជុំ បានបង្ហាញពីចក្ខុវិស័យរួមគ្នាក្នុងការកសាងប្រព័ន្ធបណ្តុះបណ្តាលជំនាញ និងបច្ចេកវិទ្យា ដែលឆ្លើយតបនឹងតម្រូវការរបស់សហគ្រាស និងប្រជាពលរដ្ឋកម្ពុជា សម្រាប់យុគសម័យឌីជីថល។

Labtech Academy ជាក្រុមហ៊ុនអន្តរជាតិឈានមុខគេ ដែលផ្តោតលើការផ្ដល់ដំណោះស្រាយ ការបណ្តុះបណ្តាលបច្ចេកវិទ្យាសម័យថ្មី សម្រាប់វិស័យ TVET និងវិស័យឧស្សាហកម្ម ដូចជាបច្ចេកវិទ្យា XR (VR/AR/MR), Virtual TVET Digital Content, Digital Twins using IoT Technology សម្រាប់ជំនាញ Automotive Engineering, Autotronics, Biomedical Engineering, Building Services & Networking, Computer Engineering, Electrical Engineering, Electronics Engineering, Renewable Energy, Refrigeration and Air Conditioning ជាដើម។

កម្មវិធីសិក្សាឌីជីថលបែបទំនើបថ្មីរបស់ Labtech Academy នេះ នឹងផ្ដល់ភាពបត់បែន សម្រាប់ការសិក្សាដោយផ្ទាល់ (physical) និងសិក្សាតាមអនឡាញ (online) ឬទាំងផ្ទាល់ និងអនឡាញ (blended learning) ដែលអាចបង្កើនភាពងាយស្រួល និងការអនុវត្តដោយផ្ទាល់ដោយប្រើប្រាស់ទូរសព្ទដៃ ឬ Tablet។ វិធីសាស្ត្រនេះ បានបំពេញនូវតម្រូវការរបស់គ្រឹះស្ថានបណ្តុះបណ្តាល ក៏ដូចជាវិស័យឧស្សាហកម្ម ៤.០ (Industry 4.0)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី