2025-05-25
ឃី ភារៈ
2025-05-25
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសកលផ្នែកទូទាត់ និងកំពុងមានវត្តមានប្រមាណ ២០០ប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក បង្ហាញបំណងចង់សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ពីតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោកស្រី Lisa Sargent នាយកប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុន Visa ។
ក្នុងជំនួបពិភាក្សាអំពីឱកាសសហការគាំទ្រដល់ SMEs និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយលោកស្រី Lisa Sargent ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា គោលដៅរបស់កម្ពុជា គឺជួយសម្រួលដល់ការផ្តល់ហិរញ្ញប្បទាន ដែលមានតម្លៃសមរម្យសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយឱ្យពួកគាត់កុំឱ្យធ្លាក់ក្នុងអន្ទាក់កម្ចីក្រៅផ្លូវការ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Visa ពិចារណាសហការជាមួយគ្រឹះស្ថានធនាគារ ដើម្បីអនុវត្តគំនិតផ្តួចផ្តើម សំដៅលើចំណាត់ថ្នាក់ឥណទាន សម្រាប់ជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុន Visa បានលើកឡើងអំពីលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈគំនិតផ្តួចផ្តើមលើកម្ពស់ចំណេះដឹងផ្នែកឌីជីថល ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការវិភាគទិន្នន័យសម្រាប់គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ បន្ថែមលើនេះ ក្រុមហ៊ុន Visa បានលើកឡើងពីកិច្ចសហការ ដែល Visa មានជាមួយធនាគារជាតិនៃកម្ពុជា ក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី លើគំនិតផ្តួចផ្តើម Bakong Tourists App ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការគាំទ្រសហគ្រិនស្ត្រីផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី