SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនមួយនៅអាម៉េរិក ដែលប្រើរូបប្រាសាទខ្មែរលើផលិតផលរបស់ខ្លួន


ក្រសួងពាណិជ្ជកម្ម ចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនមួយនៅអាម៉េរិក ដែលប្រើរូបប្រាសាទខ្មែរលើផលិតផលរបស់ខ្លួន
ពាណិជ្ជកម្ម

2023-12-21

ទូច សូរិយា

ពាណិជ្ជកម្ម

2023-12-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង-ស្ថាប័ន កំពុងចាត់វិធានការផ្លូវច្បាប់លើការប្រព្រឹត្តល្មើសប្រើប្រាស់ស្លាកសញ្ញា«ប្រាសាទបាយ័ន»លើសម្បកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញ ដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារ សហរដ្ឋអាម៉េរិក។

តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងបានសង្កេតឃើញកាលពីពេលថ្មីៗនេះ មានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មជារូបភាពប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត នៅលើសម្បកវេចខ្ចប់ផលិតផលសរសៃគុយទាវ បាញ់កាញ់ក្រៀម និងមុខទំនិញផ្សេងទៀត។ ផលិតផលដែលមានសម្បកវេចខ្ចប់រូបភាពប្រាសាទខ្មែរ ដែលពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាឡើយ ប៉ុន្តែ ត្រូវបានដាក់លក់លើទីផ្សារ តាមហាងលក់ទំនិញ និងទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀតក្នុងសហរដ្ឋអាម៉េរិក។

ក្នុងសេចក្តីប្រកាសដដែលនេះ រយៈពេលកន្លងមកកាលពីឆ្នាំ២០២០ និង២០២១ ក្រសួងពាណិជ្ជកម្ម សហការជាមួយស្ថានទូតកម្ពុជា បានទប់ស្កាត់ និងដោះស្រាយនូវករណីបន្លំប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិនានា ដាក់នៅលើផលិតផលដែលតាំងលក់នៅលើទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន និងបុគ្គលមួយចំនួនបានធ្វើខុសនឹងច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ។

តាមរយៈវិធានការដែលបានចាត់នៅក្នុងឆ្នាំ២០២០ និង២០២១នេះ ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា បានទាក់ទងជាផ្លូវការទៅប្រទេសម្ចាស់ដើម និងប្រទេសដែលទំនិញខុសច្បាប់កំពុងធ្វើចរាចរ ដើម្បីស្នើសុំផ្ដល់កិច្ចសហការ និងធ្វើអន្តរាគមន៍ហាមឃាត់នូវការដាក់ស្លាកសញ្ញា។

គួរបញ្ជាក់ថា តាមរយៈអនុព័ន្ធពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្មក៏បានចេញលិខិតណែនាំ និងហាមឃាត់ផ្ទាល់ទៅក្រុមហ៊ុននិងហាងលក់ទំនិញ ឱ្យដកចេញនូវរូបសញ្ញាខុសច្បាប់ចេញពីផលិតផលរបស់ខ្លួន និងហាមឃាត់មិនឱ្យបន្តប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិកម្ពុជានៅលើសម្បកវេចខ្ចប់នៃផលិតផលផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599