SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ចិន មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ បន្ថែមទៀតនៅកម្ពុជា


ចិន មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ បន្ថែមទៀតនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-25

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-25

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ លោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានលើកឡើងថា ចិន មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ បន្ថែមទៀតនៅកម្ពុជា ដែលរួមមាន តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និង តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាការងាជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចាវ ជានជីន បានប្តេជ្ញាចិត្តក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគក្នុងឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ពិសេសភាពរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបច្ចុប្បន្នបានទាក់ទាញការវិនិយោគមកក្នុងតំបន់បានប្រមាណ ២០០ក្រុមហ៊ុន ហើយទំហំនៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស មានប្រមាណ ៣០%នៃការនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។

ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ថា តាមរយៈជំនួបពិភាក្សានេះ នឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងគម្រោងវិនិយោគក្នុងវិស័យថាមពលបៃតង និងឌីជីថលមកកាន់កម្ពុជា។ ឯកឧត្តម ជា វុទ្ធី ក៏បានស្នើឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។ ពាក់ព័ន្ធនិងការជំរុញការវិនិយោគពីប្រទេសចិនមកកម្ពុជានៅតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏មានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីខេត្តអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ ក៏នឹងមានការតភ្ជាប់ការដឹកជញ្ជូនទំនិញផ្ទាល់រវាងខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី