SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ចិន នឹងសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ក្នុងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅមាត់ទន្លេចតុមុខ


កម្ពុជា-ចិន នឹងសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ក្នុងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅមាត់ទន្លេចតុមុខ
A+ A-

ភ្នំពេញ៖ កម្ពុជា-ចិន នឹងសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ក្នុងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» នៅថ្ងៃទី២៣ ខែឧសភា នៅសាលសន្និសីទចតុម្មុខ និងថ្ងៃទី២៥ ខែឧសភា នៅបរិវេណសួនច្បារ តេជោមាសតេជោយ៉ត តាមបណ្តោយផ្លូវថ្មើជើងមាត់ទន្លេចតុមុខ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងទេសចរណ៍ ដែលចេញផ្សាយ នាថ្ងៃទី២០ ខែឧសភា ឆ្នា២០២៥។

ព្រឹត្តិការណ៍ពិធីបើកជាផ្លូវការ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥ ដែលក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ប្រចាំនៅកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅរាជធានីភ្នំពេញនេះ គឺជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសចិន មកកាន់កម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើនេះ ក្រសួងទេសចរណ៍ បានជំរុញឱ្យសាធារណជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ ចូលរួមឱ្យបានច្រើនកុះករ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិន ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី