SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ត្រូវការអ្នកវិនិយោគកម្រិត Upstream សម្រាប់កែច្នៃនិងវេចខ្ចប់ផលិតផលកសិកម្ម នាំទៅទីផ្សារអន្តរជាតិ


កម្ពុជា ត្រូវការអ្នកវិនិយោគកម្រិត Upstream សម្រាប់កែច្នៃនិងវេចខ្ចប់ផលិតផលកសិកម្ម នាំទៅទីផ្សារអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម ឱ្យដឹងថា កម្ពុជា កំពុងត្រូវការអ្នកវិនិយោគកម្រិត Upstream សម្រាប់ការកែច្នៃ និងការវេចខ្ចប់លើផលិតផលកសិកម្ម ដើម្បីនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ។ ការគូសបញ្ជាក់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះធ្វើឡើងក្នុងជំនួបជាមួយអ្នកវិនិយោគចិន កាលពីថ្ងៃទី០៣ មករានេះ។

ក្នុងជំនួបនាទីស្តីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានឱ្យដឹងថា អង្ករប្រណិត, ស្វាយចន្ទី កៅស៊ូ, ផលិតផលជលផលទឹកសាប, វារីវប្បកម្ម និងផលិតផលកសិកម្ម ដែលមានសក្តានុពលផ្សេងៗទៀត កំពុងត្រូវការវិនិយោគិន ដើម្បីជំរុញផលិតផលទាំងអស់នេះឱ្យមានតម្លៃខ្ពស់ ជាពិសេសផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគថែមទៀត។

តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៣ មករា ឯកឧត្តម ឌិត ទីណ បានបញ្ជាក់ថា រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងមានទីផ្សារពិតប្រាកដ ដើម្បីស្របតាមគោលនយោបាយជាតិ ផ្តល់ផលចំណេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានគូសបញ្ជាក់អំពីយន្តការគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្ដោតលើការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599