2024-01-04
SME News
2024-01-04
SME News
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចូនគ្រូបង្គោលផ្នែកបច្ចេកទេសចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើ«វិស័យមេកានិក រថយន្ត សំណង់ និងអគ្គិសនី» នៅប្រទេសចិននាពេលកន្លងមក។ ក្រសួងការងារបានឱ្យដឹងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល១២ថ្ងៃនោះ រៀបចំដោយវិទ្យាស្ថានបច្ចេកទេសហឺណាន និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីបណ្តុះបណ្តាលដើម្បីពង្រឹងចំណេះដឹង, ជំនាញបច្ចេកទេសរបស់គ្រូបច្ចេកទេស និងពង្រឹងសមត្ថភាព នៃការបង្រៀនរបស់គ្រូបច្ចេកទេសផងនោះ ក្រសួងក៏បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានបច្ចេកទេសហឺណាន និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ក្នុងការទទួលយកបទពិសោធថ្មីៗ ដូចជា ការអនុវត្តវិធីសាស្ត្របង្រៀន, ការអភិវឌ្ឍ និងអនុវត្តន៍កម្មវិធីសិក្សា និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ គ្រូបច្ចេកទេសរបស់កម្ពុជាដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូនទៅសិក្សាបានទទួលចំណេះដឹង និងជំនាញសំខាន់ៗដែលទាក់ទងនឹងវិស័យសំណង់, វិស័យមេកានិករថយន្ដ និងវិស័យអគ្គិសនី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី