SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងធនធានទឹកកម្ពុជា ចុះ MoU ជាមួយក្រសួងបរិស្ថានកូរ៉េ ដើម្បីពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានជាមុនសម្រាប់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត


ក្រសួងធនធានទឹកកម្ពុជា ចុះ MoU ជាមួយក្រសួងបរិស្ថានកូរ៉េ ដើម្បីពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានជាមុនសម្រាប់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត
A+ A-

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយក្រសួងបរិស្ថានកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ការពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានជាមុន សម្រាប់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៦ ខែមឧសភា ឆ្នាំ២០២៥។

ការចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹកនេះ មានសុពលភាព៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដែលផ្តោតលើក្របខ័ណ្ឌការងារមួយចំនួនទៀតរួមមាន៖ ការលើកកម្ពស់ស្ថាប័ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប និងបញ្ញាសិប្បនិម្មិត(AI) ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ គ្រប់គ្រងនិងអភិវឌ្ឍន៍អាងទឹក និងការពង្រឹងសមត្ថភាពមន្ត្រី។ ការចុះ MOU រវាងក្រសួងទាំងពីរនេះ គឺស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (Eximbank) ចំនួន៣ គឺគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងកាត់បន្ថយទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេល ក្នុងខេត្តបាត់ដំបង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី