SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រិនខ្មែរ រៀបចំកម្មវិធីមគ្គទេសក៍សហគ្រិនថ្មី រដូវកាលទី២ បង្រៀនវិធីសាស្ត្រទាក់ទាញអតិថិជនដល់សហគ្រិន


សហគ្រិនខ្មែរ រៀបចំកម្មវិធីមគ្គទេសក៍សហគ្រិនថ្មី រដូវកាលទី២ បង្រៀនវិធីសាស្ត្រទាក់ទាញអតិថិជនដល់សហគ្រិន
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ រៀបចំកម្មវិធីមគ្គទេសក៍សហគ្រិនថ្មី រដូវកាលទី២ ដើម្បីផ្តល់វិធីសាស្ត្រទាក់ទាញអតិថិជនទីមួយយ៉ាងឆាប់រហ័សដល់សហគ្រិន ក្នុងគោលដៅពង្រឹងធុរកិច្ចថ្មីនៅកម្ពុជា‌‌។ នេះបើតាមការចុះផ្សាយរបស់ សហគ្រិនខ្មែរ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

កម្មវិធីមគ្គទេសក៍សហគ្រិនថ្មី រដូវកាលទី២ នឹងជួយឱ្យសហគ្រិន អភិវឌ្ឍន៍ផ្នត់គំនិត ដែលជំរុញដល់ការលូតលាស់, ធ្វើតេស្តសាកល្បងផលិតផលដោយភាពវៃឆ្លាត, វិធីសាស្ត្រទាក់ទាញអតិថិជនទីមួយយ៉ាងឆាប់រហ័ស និងដុសខាត់ជំនាញធ្វើបទបង្ហាញជាសាធារណៈ ដើម្បីភាពជោគជ័យ។ សហគ្រិនថ្មី ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://www.2080.ventures/cambodia-program ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

កម្មវិធីមគ្គទេសក៍សហគ្រិនថ្មី គឺជាកម្មវិធីអភិវឌ្ឍន៍ធុរកិច្ចថ្មី រយៈពេល ១២សប្តាហ៍ ដែលត្រូវបានរៀបចំឡើង ដើម្បីជួយដល់ធុរកិច្ចថ្មីស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម បង្កើតផលិតផលថ្មីមានមុខងារអប្បបរមា (MVP) ចាប់យកអតិថិន និងរៀបចំស្វែងរកទុន។ កម្មវិធីនេះ ក៏នឹងជួយដល់ធុរកិច្ចថ្មីកែលម្អ និងពង្រឹងយុទ្ធសាស្ដ្រកំណើនដំណាក់កាលដំបូង ដោយកម្មវិធី ផ្ដោតសំខាន់លើការបង្វឹកស្ថាបនិក ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិតកំណើន ពិសោធជាបន្តបន្ទាប់សម្រាប់វឌ្ឍភាព ពន្លឿនការចាប់យក និងការរក្សាអតិថិជន ព្រមទាំងដុសខាត់ជំនាញប្រតិបត្តិការធុរកិច្ចថ្មី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី