SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងអប់រំ និងក្រសួងពាណិជ្ជកម្មកម្ពុជា ចុះ MOU ជាមួយការិយាល័យកម្មសិទ្ធិបញ្ញារបស់កូរ៉េ ពង្រឹងប្រព័ន្ធអប់រំបែបច្នៃប្រឌិត នៅកម្ពុជា


ក្រសួងអប់រំ និងក្រសួងពាណិជ្ជកម្មកម្ពុជា ចុះ MOU ជាមួយការិយាល័យកម្មសិទ្ធិបញ្ញារបស់កូរ៉េ ពង្រឹងប្រព័ន្ធអប់រំបែបច្នៃប្រឌិត នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-07

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-07

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយការិយាល័យកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ (KIPO) ដើម្បីផ្តល់ជាក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្នាដល់ភាគីចូលរួម ក្នុងគោលបំណងពង្រឹងប្រព័ន្ធអប់រំបែបច្នៃប្រឌិត នៅកម្ពុជាឱ្យបានទូលំទូលាយ។

គម្រោងពង្រឹងប្រព័ន្ធអប់រំបែបច្នៃប្រឌិត នៅកម្ពុជានេះ ត្រូវធ្វើឡើងតាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េ (ODA) ដើម្បីអនុវត្តនូវ «គម្រោងបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិត និងបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិលើគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់សាធារណរដ្ឋកូរ៉េ (Cultivation of Creative Inventive Talents in Cambodia: Implementation of National Invention and Creativity Education (NICE) Model of Korea)»។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងពីសារសំខាន់នៃគម្រោងនេះ ដែលរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍នូវប្រព័ន្ធអប់រំបែបច្នៃប្រឌិតប្រកបដោយចីរភាព តាមការបង្កើតផែនការគោលថ្នាក់ជាតិស្ដីពី ការអប់រំបែបច្នៃប្រឌិតនៅកម្ពុជា, ការរៀបចំ និងអនុវត្តនូវកម្មវិធី សម្ភារក្នុងការអប់រំបែបច្នៃប្រឌិត ការអភិវឌ្ឍ រៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀន ព្រមទាំងការដាក់ឱ្យដំណើរការនូវបន្ទប់ពិសោធទការអប់រំបែបច្នៃប្រឌិត នៅតាមសាលាគោលដៅនានា ជាដើម។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី ក៏បានលើកឡើងថា គម្រោងនេះ មានបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ ដូចជា៖ ការរៀបចំព័ត៌មាន ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាទៅដល់យុវជន សិស្សានុសិស្ស គ្រូបង្រៀន និងសាធារណជនទូទៅ និងផ្សព្វផ្សាយសម្ភារ តាមរយៈមធ្យោបាយផ្សេងៗ ដូចជាតាមបណ្តាញសង្គម សិក្ខាសាលាអប់រំ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ទាំងនេះ គឺជាផ្នែកមួយដែលចូលរួមពីវិស័យអប់រំ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល។

គម្រោងខាងលើនេះ នឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ដែលជាកិច្ចសហប្រតិបត្តិការរវាងបីស្ថាប័ន គឺទី១. ការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េ នៃសារធារណរដ្ឋកូរ៉េ (KIPO), ទី២ ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និងទី៣. ក្រសួងពាណិជ្ជកម្ម (MOC)។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី