2025-05-07
ឃី ភារៈ
2025-05-07
ឃី ភារៈ
ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា របស់ក្រុមហ៊ុន អាលូវុលថេក អ៊ិនដាសស្មៀល ឯ.ក និងក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នឹងជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការបង្កើតការងារដល់ពលរដ្ឋប្រមាណ ៩៩០កន្លែង។
ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋម នៃសេចក្តីព្រាងរបាយការណ៍សិក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមទាំង២ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យម្ចាស់គម្រោងទាំងពីរ គ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន ឱ្យបានត្រឹមកម្រិតទាបបំផុត។ លោកអភិបាលរងខេត្តព្រះសីហនុ បានជំរុញឱ្យម្ចាស់គម្រោង ដែលនឹងវិនិយោគនេះ ត្រូវប្រើប្រាស់ធនធានទាំងអស់ ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុក មកប្រើប្រាស់ឱ្យអស់លទ្ធភាព។
គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមទាំង២ នេះ គឺទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋានដោយតំណាងមន្ទីរ-អង្គភាព និងស្ថាប័នទាំងអស់ ចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោង អាចដំណើរការទៅមុខ និងមានផលប៉ះពាល់តិចតួចបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី