SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ នៅគ្រប់២៥ ខេត្ត-ក្រុង


ក្រសួងការងារ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ នៅគ្រប់២៥ ខេត្ត-ក្រុង
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងនៅគ្រប់ខេត្តទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីសារសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

តាមសេចក្តីប្រកាសរបស់ក្រសួងការងារ ទិវាជាតិ លើកទី៨នេះ ធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៨:០០នាទីយប់។ ទិវាជាតិនេះ នឹងមានការដាក់តាំងបង្ហាញស្នាដៃរបស់សិស្ស និស្សិត និងសាធារណជន ដែលមានគំនិតច្នៃប្រឌិត នវានុវត្តន៍ ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងវិស័យពាក់ព័ន្ធ ដែលអាចប្រើប្រាស់ជាប្រយោជន៍ដល់ការសិក្សា ស្រាវជ្រាវ បម្រើដល់ការងារសង្គម វិស័យកសិកម្ម ពាណិជ្ជកម្ម សំណង់ និងឧស្សាហកម្ម។

ក្រសួងការងារ ក៏បានជំរុញឱ្យសិស្ស និស្សិត ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនឯកជន និងសាធារណជន ចូលរួមដាក់តាំងបង្ហាញស្នាដៃ គំនិតច្នៃប្រឌិតឧបករណ៍ សម្ភារ បច្ចេកវិទ្យា នវានុវត្តន៍ និងខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានច្រើនកុះករ។ ចំពោះ ព័ត៌មានលម្អិតសាធារណជន អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១៧ ៧៤៧ ៧៧៣/ ០៩៨ ៩៨៧ ៧៧៩/ ០៩៥ ២៣២ ៤៦៥ ឬអ៊ីមែល៖ [email protected][email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី