SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឡាវ ឯកភាពឱ្យកម្ពុជាប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែករបស់ខ្លួន ដើម្បីនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារចិន


ឡាវ ឯកភាពឱ្យកម្ពុជាប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែករបស់ខ្លួន ដើម្បីនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារចិន
ពាណិជ្ជកម្ម

2025-05-06

ឃី ភារៈ

ពាណិជ្ជកម្ម

2025-05-06

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ឡាវ បានឯកភាពឱ្យកម្ពុជាបង្កើនការនាំចេញផលិតផលកសិកម្ម ពិសេសផលិតផលស្វាយ ទៅកាន់ទីផ្សារចិន ឬប្រទេសទី៣ ដោយប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីជួយបង្កើនទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ការឯកភាពនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្ម និងរុក្ខាកម្មនៃប្រទេសឡាវ។

ក្នុងជំនួបនោះ កម្ពុជា និងឡាវ ក៏ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការអាទិភាពចំនួនពីរបន្ថែមទៀត គឺផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ដោយផ្តល់អាទិភាពលើការផ្គត់ផ្គង់ធាតុផ្សំនៃផលិតកម្មជីកសិកម្ម ពិសេសប្រភេទជីប៉ូតាស និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនានា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរក្នុងវិស័យកសិកម្ម។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ ឯកឧត្តម ឌិត ទីណា ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមទៅទស្សនកិច្ចដោយផ្ទាល់នៅក្រុមហ៊ុន Asia-Potash ដែលជាក្រុមហ៊ុនឈានមុខគេលំដាប់លេខ៥ក្នុងពិភពលោក លើការផលិតនិងនាំចេញជីប៉ូតាស។ ជាមួយគ្នានេះ កម្ពុជា និងឡាវក៏បានពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី