SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CDC លើកទឹកចិត្តឱ្យក្រុមហ៊ុនម៉ាឡេស៊ី វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា


CDC លើកទឹកចិត្តឱ្យក្រុមហ៊ុនម៉ាឡេស៊ី វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-05

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-05

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកទឹកចិត្តឱ្យក្រុមហ៊ុន Malakoff Corporation Berhad (MCB) របស់ម៉ាឡេស៊ី វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កសិកម្ម និងកសិ-ឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សហកម្មគ្រឿងអេឡិកត្រូនិច និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលជាវិស័យអទិភាពនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល លោក Tan Sri Che Khalib Mohamad Nor ប្រធានក្រុមហ៊ុន Malakoff Corporation Berhad (MCB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិនិយោគិន ចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ការសម្រេចចិត្តដាក់ទុនវិនិយោគ និងអំឡុងពេលប្រតិបត្តិការធុរកិច្ច ដែលជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្ត។

ពាក់ព័ន្ធនឹងការវិនិយោគនេះ លោកប្រធានក្រុមហ៊ុន MCB ក៏បានលើកឡើងអំពីសាវតា ជំនាញឯកទេស សមិទ្ធផលការងារ និងមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់ ជាពិសេសលើវិស័យកំពង់ផែ និងកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការគ្រប់គ្រងសំណល់រឹង។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីចក្ខុវិស័យរបស់ CDC ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ ជាដើម។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីហេតុផល ដែលគួរបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដូចជា លំនឹងម៉ាក្រូសេដ្ឋកិច្ច កត្តាសុខសន្តិភាព កម្លាំងពលកម្មវ័យក្មេង ការគាំទ្រពីរដ្ឋាភិបាល តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិសាលភាពកំពង់ផែ ដែលមានភាពសម្បូរបែប ប្រទាក់ក្រឡា និងទីតាំងភូមិសាស្រ្តអំណោយផល និងជាប្រភពនៃថាមពលស្អាត ដែលរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី