2025-05-05
គន ម៉េងហុង
2025-05-05
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យពាណិជ្ជករ និងសាធារណជន ចូលរួម «ពិព័រណ៍ចិន-អាស៊ាន លើកទី២២ (The 22nd China-ASEAN Expo)» ដើម្បីជំរុញការវិនិយោគ និងសកម្មភាពពាណិជ្ជកម្ម រវាងកម្ពុជា និងចិន ឱ្យដល់គោលដៅដែលរាជរដ្ឋាភិបាលទាំងពីរបានកំណត់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។
ការរៀបចំពិព័រណ៍ចិន-អាស៊ាន នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដែលមានការរៀចំដោយគណៈកម្មាធិការរៀបចំពិព័រណ៍ចិន-អាស៊ាន។ ពាក់ព័ន្ធការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ នេះសាធារណជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងតាំងបង្ហាញ លក់ផលិតផល សេវាកម្ម និងចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករចិន និងអាស៊ាន អាចដាក់ពាក្យចូលរួមរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
ចំពោះ ព័ត៌មានបន្ថែម សាធារណជនអាចទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តាមរយៈលេខទូរសព្ទ +៨៥៥ ១៦ ៤១៦ ៨២៥/ +៨៥៥ ១៧ ៧៥៩ ៥៦៧ /+៨៥៥ ៨៧ ៧៥៥ ៥៥១ ឬតាមរយៈអ៊ីម៉ែល៖ [email protected] / tong [email protected]៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី