SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់ ដំណើរការនូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមាន QR Code ស្តង់ដារ


ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់ ដំណើរការនូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមាន QR Code ស្តង់ដារ
A+ A-

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដាក់ឱ្យប្រើប្រាស់ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្ដង់ដារ»។ ការដាក់ឱ្យប្រើប្រាស់បែបនេះ នឹងមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានតាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសេចក្តីជូនដដែលនេះ សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រ ដើម្បីដាក់ពាក្យសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ជាក្រដាសទេ ហើយគ្រឹះស្ថានឧត្តមសិក្សា ក៏អាចស្កេន QR Code ស្តង់ដារ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ជាឯកសារទន់(Soft Copy) ដោយគ្រាន់តែចូលទៅក្នុង Telegram Bot រួចវាយឈ្មោះ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ»តាមរយៈតំណភ្ជាប់ https://go.gov.kh/bac-i ឬស្កេន QR Code។ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រនេះ ជាឯកសាររឹង(Hard Copy) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តនិងនៅតាមគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈនិងឯកជន។

គួរបញ្ជាក់ថា នេះជាលើកទី២ ហើយដែលក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ បានសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើប្រាស់«វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដារ» ក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យការផ្តល់សេវាសាធារណៈកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី