SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ កំពុងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដែលផ្តោតលើការពង្រីកទីផ្សារការងារនៅក្រៅប្រទេស


ក្រសួងការងារ កំពុងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដែលផ្តោតលើការពង្រីកទីផ្សារការងារនៅក្រៅប្រទេស
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដោយផ្តោតលើការពង្រីកទីផ្សារការងារនៅក្រៅប្រទេស ដែលមានលក្ខខណ្ឌការងារល្អ ការការពារ លើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍នៅគ្រប់ដំណាក់កាលនៃវដ្តទេសន្តរប្រវេសន៍ការងារ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ។

កិច្ចប្រជុំគណៈកម្មការប្រឹក្សាគម្រោង ស្តីពី «ការត្រួតពិនិត្យវឌ្ឍនភាពឆ្នាំ២០២៤ និងការរៀបចំផែនការការងារសម្រាប់អនុវត្តកម្មវិធីត្រីកោណក្នុងតំបន់អាស៊ានឆ្នាំ២០២៥» ឯកឧត្តម ហ៊ូ វុឌ្ឍី បានបន្តថា ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យពលករទេសន្តរប្រវេសន៍ ក៏ដូចជាការពង្រឹងការគ្រប់គ្រងហត្ថពលកម្មបរទេសចូលមកប្រកបមុខរបរក្នុងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599