2026-03-24
ទូច សូរិយា
2026-03-24
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានសហការរៀបចំសិក្ខាសាលាស្តីពី «ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់បច្ចេកវិទ្យា» ដើម្បីលើកកម្ពស់ការចុះបញ្ជី និងការការពារកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានលើកឡើងថា កម្មសិទ្ធិបញ្ញា គឺជាឆ្អឹងខ្នងនៃនវានុវត្តន៍ និងការប្រកួតប្រជែងសេដ្ឋកិច្ច ហើយកិច្ចសហប្រតិបត្តិការជាមួយ IPOS នឹងជួយជំរុញកម្ពុជាទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជួយសម្រួលដល់ធុរកិច្ចសិង្ហបុរីនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា បង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនវានុវត្តន៍ និងភាពប្រកួតប្រជែងផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលាខាងលើ មានគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអេឡិចត្រូនិក (E-filing) ដើម្បីកាត់បន្ថយពេលវេលា និងចំណាយ, ចែករំលែកបទពិសោធល្អពីសិង្ហបុរី ក្នុងការការពារនិងគ្រប់គ្រងកម្មសិទ្ធិបញ្ញាតាមស្តង់ដាអន្តរជាតិ និងពង្រឹងការយល់ដឹងរបស់អាជីវកម្ម និងនវានុវត្តករ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី