2023-12-29
គិត បុប្ផា
2023-12-29
គិត បុប្ផា
ភ្នំពេញ៖ យោងតាមច្បាប់ស្ដីពីផ្លូវថ្នល់ក្នុងមាត្រា៦០ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ក្នុងករណីយានយន្តទទួលរងនូវការពិន័យអន្តរការណ៍ម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង ព្រមទាំងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនរយៈពេល១ឆ្នាំ។
ក្នុងមាត្រា៦០ អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលផ្ទុកទម្ងន់លើសកម្រិតកំណត់នឹងត្រូវ ពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥០ម៉ឺនរៀល ចំពោះយានយន្តដែលមិនចូលថ្លឹងនៅស្ថានីយជញ្ជឹងតាមបណ្តាយផ្លូវ និងព្រមានជាលាយលក្ខណ៍អក្សរចំពោះយានយន្តផ្ទុកទម្ងន់មិនលើស៥ភាគរយ នៃទម្ងន់កម្រិតកំណត់។
បើតាមច្បាប់ស្តីពីផ្លូវថ្នល់ដដែល យានយន្តដែលផ្ទុកទម្ងន់លើស ៥-១០ភាគរយ នៃទម្ងន់កម្រិតកំណត់នឹងត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន១០ថ្ងៃ ព្រមទាំងពិន័យអន្តរការណ៍ជាទឹកប្រាក់ ១០ម៉ឺនរៀល ក្នុងទម្ងន់១តោន។ លើសពីនេះ យានយន្តដែលផ្ទុកទម្ងន់លើសកម្រិតកំណត់នឹងត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន១០ថ្ងៃ ។
ដោយឡែក យានយន្តដែលផ្ទុកទម្ងន់លើសពី ១០-២០ភាគរយ នៃទម្ងន់កំណត់នឹងត្រូវរើទំនិញចេញ, ដកបណ្ណបើកបរដោយព្យួរទុកចំនួន៦ខែ, ឃាត់យានជំនិះទុកចំនួន១ខែ និងទាំងពិន័យអន្តរការណ៍ជាសាច់ប្រាក់ចំនួន២០ម៉ឺនរៀល ក្នុងទម្ងន់១តោន។ លើសពីនេះ ក្រសួងនឹងរើទំនិញចេញពីយានយន្តដែលផ្ទុកទម្ងន់លើសពី២០ភាគរយ និងឃាត់យានជំនិះទុករយៈពេល ១ឆ្នាំ ព្រមទាំងពិន័យអន្តរការណ៍ចំនួន ៣០ម៉ឺនរៀលក្នុងទម្ងន់១តោន និងដកបណ្ណបើកបរដោយព្យួរទុករយៈពេល២ឆ្នាំ។
គួរបញ្ជាក់ថា ក្នុងករណីមានអំពើល្មើសលើការផ្ទុកទម្ងន់សរុប និងការផ្ទុកទម្ងន់អតិបរមានៃផ្លូវនេះ ត្រូវធ្វើការផាកពិន័យទាំងពីរករណី។ ជាមួយគ្នានេះ ម្ចាស់យន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី