SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងបន្តប្រើប្រាស់ធនធានរបស់ខ្លួនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា


សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងបន្តប្រើប្រាស់ធនធានរបស់ខ្លួនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា
A+ A-

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា នឹងបន្តប្រើប្រាស់ធនធានរបស់ខ្លួន វិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីជំរុញប្រតិបត្តិការហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ នេះគឺជាការលើកឡើងរបស់លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា ក្នុងជំនួបជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបខាងលើនេះ ក្រុមការងារ IFC បានលើកឡើងពីវឌ្ឍនភាពការងារកន្លងមក ទាក់ទងនឹងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតង និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។ លោកស្រី Towfigua ក៏បានផ្លាស់ប្តូរទស្សនទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងបានលើកឡើងពីការតាំងចិត្តរបស់ IFC ក្នុងការបន្តវិនិយោគនៅកម្ពុជា ក៏ដូចជាការត្រៀមខ្លួនចូលរួមក្នុងកិច្ចសហការនានា ជាមួយភាគីពាក់ព័ន្ធផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយ IFC នាពេលកន្លងមក ដែលក្រុមការងារ IFC ប្រចាំកម្ពុជា បានលើកឡើងខាងលើ និងបានស្វាគមន៍ចំពោះការតាំងចិត្តរបស់ IFC ក្នុងការបន្តការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាបន្តទៀត។ ទន្ទឹមនឹងនេះ លោកជំទាវ ទេសាភិបាលធនាគារជាតិ បានបង្ហាញអំពីគោលដៅរួមក្នុងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងថ្លែងអំណរគុណដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ចំពោះការគាំទ្រដល់ធនាគារជាតិ ក្នុងការរៀបចំ និងដាក់ចេញនូវបទប្បញ្ញត្តិ ព្រមទាំងពង្រឹងការត្រួតពិនិត្យនានាពាក់ព័ន្ធនឹងកិច្ចការពារអតិថិជន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី