SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ចង់សហការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅជប៉ុន ដើម្បីរៀបចំវេទិការធុរកិច្ចវិនិយោគកម្ពុជា-ជប៉ុន


ក្រសួងពាណិជ្ជកម្ម ចង់សហការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅជប៉ុន ដើម្បីរៀបចំវេទិការធុរកិច្ចវិនិយោគកម្ពុជា-ជប៉ុន
ពាណិជ្ជកម្ម

2025-04-21

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-04-21

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្មឯកកម្ពុជានៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន សហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ជប៉ុន ជំនួបពាណិជ្ជកម្ម និងជួយសម្របសម្រួលជូនវិនិយោគិន និងធុរជនជប៉ុន ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា។

ក្នុងការចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលពាណិជ្ជកម្មឱ្យបន្តរៀបចំសកម្មភាពនានា ដើម្បីផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ស៊ាង ថៃ បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា គឺបានរៀបចំយ៉ាងល្អ និងមានភាពទាក់ទាញ ដែលបានដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ ព្រមទាំងផ្តល់នូវព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន វិនិយោគិន និងប្រជាជនជប៉ុន។

ទន្ទឹមនេះ ឯកឧត្តម ស៊ាង ថៃ ក៏បានជួបពិភាក្សាការងារជាមួយ លោក Takashi Okami ប្រធានក្រុមហ៊ុន Kojima Holdings Co., Ltd. លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាស៊ូហ្គី និងលោក Kusunoki Rissei ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុនផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី