SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ចិន ប្តេជ្ញាពង្រឹងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយកម្ពុជាបន្ថែមទៀត


ចិន ប្តេជ្ញាពង្រឹងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយកម្ពុជាបន្ថែមទៀត
A+ A-

ភ្នំពេញ៖ ភាគីចិន ប្តេជ្ញាចិត្តពង្រឹងកិច្ចសហការជាមួយកម្ពុជាលើការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការប្តេជានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

ជាមួយគ្នានេះ លោក ស៊ី ជីនពីង បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសបានប្តេជ្ញាចិត្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ។

ចំពោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-ចិន បានឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្ដូរ ទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការ ហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែលម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_13.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599