2025-04-19
ឃី ភារៈ
2025-04-19
ឃី ភារៈ
ភ្នំពេញ៖ កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានចុះហត្ថលេខាជាផ្លូវការ ដូចជា១.កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន, ២.កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, ៣.កិច្ចព្រមព្រៀងវិនិយោគ, ៤.កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង៥. កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
កិច្ចព្រមព្រៀងទី១. ខាងលើនេះ គឺត្រូវបានធ្វើឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយ ឯកឧត្តមអៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក លើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន។ សម្រាប់កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង៥ ដែលធ្វើឡើង កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងជំរុញនូវវិស័យនានា ដែលទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង។
សម្រាប់កិច្ចព្រមព្រៀងគម្រោងនេះផងដែរ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ គម្រោងនេះ នឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយ ដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា នាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
នៅពេល «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» បញ្ចប់ការស្ថាបនាជាស្ថាពរ គេសង្ឃឹមថា នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជា ទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ នេះ ត្រូវបានអញ្ជើញជាអធិបតី និងជាហត្ថលេខី ដោយឯកឧត្តម ស៊ុន ចាន់ថុល និងលោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC) ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូប។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី