2025-04-18
គន ម៉េងហុង
2025-04-18
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ប្តេជ្ញាជំរុញវិនិយោគិន និងទេសចរចិនឱ្យកាន់តែច្រើន មកកម្ពុជា និងបន្តផ្តល់ជំនួយក្នុងសកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គិសនី ព្រមទាំងផ្តល់អាហារូបករណ៍ចំនួន ១ពាន់កន្លែង រយៈពេល៣ឆ្នាំ ដល់ធនធានកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ស៊ី ជីនពីង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជា យ៉ាងមុតមាំគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជា ឱ្យសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា។
សម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា និងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
ក្នុងជំនួបនេះដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ី ជីនពីង ក៏បានពិភាក្សាពីការផ្លាស់ប្តូរយោបល់ទៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាពមួយចំនួន រួមមាននយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី