SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មន្រ្តីជំនាញ ក.ប.ប. រកឃើញផលិតផលស្រាក្លែងក្លាយចំនួន ៣៦៩កេស


មន្រ្តីជំនាញ ក.ប.ប. រកឃើញផលិតផលស្រាក្លែងក្លាយចំនួន ៣៦៩កេស
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ មន្រ្តីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខារាជធានីភ្នំពេញ បានរកឃើញមានផលិតផលស្រាក្លែងក្លាយចំនួន ៣៦៩កេស ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

ផលិតផលស្រាក្លែងក្លាយចំនួន ៣៦៩កេស មានដូចជា ស្រាសម្រាប់លាយចំនួន ២៨៩កេស ស្មើនឹង ៣៣៩៦ដប និងស្រាក្លែងក្លាយចំនួន ៨០កេស ស្មើនឹង ៩១៦ដប។ ជាមួយគ្នានេះ មន្ត្រីជំនាញ ក៏បានរកឃើញឧបករណ៍ សម្ភារស្រាសម្រាប់លាយ និងសំបកដប កេសទទេ សម្រាប់ច្រកចូលទៅតាមប្រភេទដបស្រាមានម៉ាកល្បីរបស់ក្រុមហ៊ុននានា ឧបរកណ៍កែច្នៃ សំបកដប និងកេសទទេមួយចំនួនទៀត។

វត្ថុតាងស្រាក្លែងក្លាយទាំងនេះ ត្រូវបានលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត ដោយឡែកសំបកដប និងកេសទទេ បានរក្សាទុកនៅទីតាំងដដែល ហើយត្រូវបិទទីតាំងជាបណ្តោះអាសន្ន។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់បុគ្គលដែលផលិតស្រាក្លែងក្លាយ ត្រូវផ្អាកសកម្មភាពបែបនេះជាបន្ទាន់ ជៀសវាងនូវការទទួលទោសចំពោះមុខច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599